Facebay ចែកទឹកសម្លាប់មេរោគ SANITIZER ACTA BIO ចំនួន 190,000 ដប ដោយឥតគិតថ្លៃ
ថ្មីៗនេះ ម៉ាស់ និងទឹកលាងដៃ ឬជេល ភាគច្រើនគឺដាច់ស្ដុក ឯតម្លៃឡើងទ្វេដង។ ឃើញដូចនេះហើយ Facebay បានសម្រេចចែក SANITIZER ACTA BIO® ចំណុះ 100mL ចំនួន 190,000 ដប ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការរាលដាល Covid-19។ ប្រធានក្រុម Facebay បានប្រាប់អោយដឹងថា “កក្តា៤យ៉ាង ដែលយើងសម្រេចជ្រើសយក SANITIZER ACTA BIO® មកចែកជូនប្រជាពលរដ្ឋគឺ៖ ទី១ ភាពជឿជាក់ៈ ACTA BIO® ជាក្រុមហ៊ុនផលិតទឹកសម្លាប់មេរោគ មានជំនាញច្បាស់លាស់ និងឈ្មោះល្បីយូរឆ្នាំមកហើយ ទី២ ភាពច្បាស់លាស់ៈ SANITIZER ACTA BIO® ត្រូវបានផលិតដោយមាន ច្បាប់អនុញ្ញាតិពីក្រសួងឧស្សាហកម្ម MIH: ១២០១ / ០៥១ និងមានការទទួលស្គាល់ដោយ វិទ្យាស្ថានស្តង់ដារជាតិនៃប្រទេសកម្ពុជា ចបផៈ 03047/20 ទី៣ គុណប្រយោជន៏លើសគេៈ ក្រៅពីសម្លាប់វីរុស និងមេរោគបាន 99.99% គឺវានៅបន្តរការពារ (តាមសម្លាប់) បានលើសពី៦ម៉ោងទៀតផង ទី៤ មិនប៉ះពាល់សុខភាពៈ Non-toxic, Food Grade”។ SANITIZER ACTA BIO® ច្រើនពាន់លីត្រ ត្រូវបានផលិតរួចរាល់ហើយ។ ក្នុងការចែកជូននេះ គឺក្នុងម្នាក់ទទួលបានតែ១ដបប៉ុណ្នោះ។ សម្រាប់លោកអ្នកដែលមិនអាចមកយកផ្ទាល់បាន យើងបានត្រៀមអ្នកដឹកជញ្ជូន ១០០នាក់ ដឹកជូនដល់ផ្ទះតែម្តង ប៉ុន្តែគ...